សំបុត្រ​ទស្សនា​គោព្រៃ​កម្ពុជា ប៉ះ​ហុងកុង ដាក់​លក់​ថ្ងៃនេះ​ហើយ


ជម្រុះ World Cup៖ សំបុត្រ​ទស្សនា​គោព្រៃ​កម្ពុជា ប៉ះ​ហុងកុង ដាក់​លក់​ថ្ងៃនេះ​ហើយ (ព័ត៌មានកីឡា ​ឧបត្ថម្ភដោយ Budwei

.

សំបុត្រចូលទស្សនាការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា ប៉ះក្រុមជម្រើសជាតិហុងកុងនាថ្ងៃទី០៥ ខែកញ្ញា ខាងមុខ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ប្រកាសលក់ជាផ្លូវការហើយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩។

គួរដឹងថា ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិទទួលក្រុមជម្រើសជាតិហុងកុងក្នុងជំនួបជើងទី១ វគ្គជម្រុះជុំទី២-ប្រចាំតំបន់អាស៊ីនៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា-ពូល C (FIFA World Cup Qatar 2022) នាថ្ងៃព្រហស្បតិ៍សប្ដាហ៍ក្រោយវេលាម៉ោង ៦៖៣០នាទីល្ងាច។

សម្រាប់តម្លៃសំបុត្រវិញ សហព័ន្ធបានរក្សានៅដដែល ដោយសំបុត្រ VIP កន្លែងមានដំបូលតម្លៃ ១០,០០០រៀល និងសំបុត្រធម្មតាតម្លៃ ៥,០០០រៀល គ្រាដែលអ្នកគាំទ្រអាចរកទិញបាន នៅពហុកីឡដ្ឋានជាតិផ្ទាល់តែម្ដងចាប់ពីម៉ោង ៩ព្រឹក រហូតដល់ម៉ោង ៦៖៣០នាទីល្ងាច។

សូមបញ្ជាក់ដែរថា ក្រោយជួបក្រុមជម្រើសជាតិហុងកុង ក្រុមគោព្រៃកម្ពុជា ដែលដឹកនាំដោយលោក Keisuke Honda នឹងបន្ដបើកទ្វារផ្ទះទទួលក្រុមជម្រើសជាតិបារ៉ែនវិញម្ដងនៅថ្ងៃទី១០ ខែកញ្ញាដដែល នៅលើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ៕

201 Views

Comments